មន្ត្រីអាវុធហត្ថ ស្រុកកំពង់សីលា ម្នាក់រងការចោទប្រកាន់ពីពលរដ្ឋ ថាបានយកកាំភ្លេីងគម្រាមពួកគាត់
គេហទំព័រ CRN (www.k-crnnews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
អាស័យដ្ឋានអង្គភាពស្ថិតនៅផ្លូវលំ ក្នុងភូមិដេីមគ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សូមអរគុណ...!

មន្ត្រីអាវុធហត្ថ ស្រុកកំពង់សីលា ម្នាក់រងការចោទប្រកាន់ពីពលរដ្ឋ ថាបានយកកាំភ្លេីងគម្រាមពួកគាត់


 ថ្ងៃសុក្រ ១០រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានដូចខាងក្រោម៖

តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ មេត្តាជ្រាបថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកព្រៃនប់ បានទទួលព័ត៌មានពីឈ្មោះ ថោង សេរីវិសិដ្ឋ អាយុ៣៦ឆ្នាំ និងប្រពន្ធឈ្មោះ ថន សុជាតិ អាយុ៣០ឆ្នាំ មុខរបរបើកបរឡានដឹកទំនិញ មានទីលំនៅស្ថិតនៅភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង បញ្ជាក់ថា “មានបុគ្គល១នាក់ ភេទប្រុស ជិះម៉ូតូ១គ្រឿង ម៉ាកADV ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១LG៨៩៨៦ ពាក់មួកសុវត្ថិភាពអក្សរ (អ.ហ.) ទិសដៅពីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ បានយកកាំភ្លើងខ្លី (មិនស្គាល់ម៉ាក) មកគំរាមអ្នកទាំងពីរ ខណៈពេលបើកបរលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៧៥និង១៧៦ ស្ថិតនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទិសដៅផ្ទុយគ្នា។ ជំនាញកងរាជអាវុធហត្ថបានធ្វើការស្រាវជ្រាវ រកឃើញបុគ្គលពាក់ព័ន្ធឈ្មោះ ខាន់ នីរ៉ូត ឋានន្តរសក្តិ ព្រឹន្ទបាលទោ បម្រើការងារនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា និងបានបញ្ជូនបុគ្គលនោះ ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចំណាត់ការបន្តតាមនីតិវិធី។

 ដំណើររឿង៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ រថយន្តធំដឹកទំនិញម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ បានបើកបរលើផ្លូវជាតិលេខ៤ ឡើងវ៉ាជែងរថយន្តចំនួន៣គ្រឿងចូលគន្លងផ្លូវបញ្ច្រាសទិស ហើយស៊ីប្លេឡានខ្លាំងៗដាក់បុគ្គលឈ្មោះ ខាន់ នីរ៉ូត ដែលកំពុងតែបើកបរម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា។ បុគ្គលឈ្មោះ ខាន់ នីរ៉ូត ក៏អែបខាងឈប់ម៉ូតូ បើកកែបម៉ូតូយកកាំភ្លើងខ្លី១ដើមកាន់នៅដៃ ក៏ជិះម៉ូតូត្រឡប់ទៅក្រោយតាមរថយន្ត ប្រហែល៥០០ម៉ែត្រក៏ឃើញរថយន្តនោះអែបខាងឈប់ បុគ្គលឈ្មោះ ខាន់ នីរ៉ូត ក៏សួរអ្នកបើកបររថយន្តថា “បងឯងបើករថយន្តរបៀបមិច” ខាងអ្នកបើកបររថយន្តតបវិញថា “អ្នកឯងបើកម៉ូតូរបៀបមិច”។ ហើយបុគ្គលឈ្មោះ ខាន់ នីរ៉ូត ក៏បើកបរម៉ូតូកាត់មុខរថយន្តនោះ ត្រឡប់ក្រោយវិញ មិនបានស្រែកគំរាមកំហែង ហើយក៏មិនបានលើកកាំភ្លើងខ្លីភ្ជុងទៅអ្នកបើកបររថយន្តទេ។

 ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា ករណីខាងលើនេះ កម្លាំងកងរាជអាវុធហត្ថក៏បានធ្វើការសម្របសម្រួល ព្រមព្រៀងសូមទោសចំពោះទង្វើខុសឆ្គងនឹងវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ របស់បុគ្គលឈ្មោះ ខាន់ នីរ៉ូត ជាមួយនឹងឈ្មោះ ថោង សេរីវិសិដ្ឋ និងឈ្មោះ ថន សុជាតិ នៅថ្ងៃកើតហេតុនោះរួចរាល់។ បច្ចុប្បន្នបុគ្គលឈ្មោះ ខាន់ នីរ៉ូត បាននិងកំពុងធ្វើការឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បន្តនីតិវិធីទណ្ឌកម្មវិន័យកងទ័ព។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលដែលពាក់ព័ន្ធ មេត្តាជ្រាបជាព័ត៌មាន៕



Previous Post Next Post