ផ្ទះ ឡ កំពង់បេីកល្បែងសុីសងយ៉ាងអាណាធិបតេយ្យ
គេហទំព័រ CRN (www.k-crnnews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
អាស័យដ្ឋានអង្គភាពស្ថិតនៅផ្លូវលំ ក្នុងភូមិដេីមគ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សូមអរគុណ...!

ផ្ទះ ឡ កំពង់បេីកល្បែងសុីសងយ៉ាងអាណាធិបតេយ្យ


ប្រជាពលរដ្ឋបានផ្តលព័ត៌មានមកអង្គភាពសារព័ត៌មានយេីងថា ទីតាំងល្បែងស៊ីសងនៅក្នុងផ្ទះឡ តារាងបាល់ទះ(ផ្ទះឡូ) មួយកន្លែងនេះ បានបេីកកន្លែងទទួលអ្នកដែលញៀននឹងល្បែងសុីសងចូលលេងពពាក់ពពួនគ្នាចេញចូលៗឥតដាច់ ដូចហែរកឋិនអញ្ចឹង។

ប្រភពបានបញ្ជាក់ថា ទីតាំងផ្ទះ(ឡ) នៅចំនុចតារាងបាល់ទះមានបេីកល្បែងអនឡាញ និងឆ្នោតឡូតូការ៉េប្រាំ8888 បើកឱ្យប្រជាពលរដ្ឋចូលលេងភ្លូកទឹកភ្លូកដីភ្នាល់ដាក់លុយមិនខ្លាចញញើតអាជ្ញាធរមូលដ្ឋានសូម្បីតែបន្តិចសោះឡើយ 

ពលរដ្ឋបានស្នេីរសុំដល់អភិបាលខណ្ឋពោធិសែនជ័យ ក៏ដូចជាលោក ម៉នវុទ្ធី អធិការនគរបានខណ្ឋ មេត្តាមានវិធានការបង្ក្រាបផងទាន ដោយសារតែផ្ទះ ឡ នេះស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឋពោធិសែនជ័យ រាជធានីភ្នំពេញ


បេីសិនបេីនៅតែបណ្តែតបណ្តោយអោយទីតាំងនេះនៅតែដំណេីរការបេីកល្បែងសុីសងអញ្ចឹងទៀត ពួកគាត់មានការភ័យខ្លាចកេីតមានចោរកម្មកេីតឡេីងនៅក្នុងមូលដ្ឋានរបស់ពួកគាត់៕


Previous Post Next Post