បញ្ហាវិវាទដីធ្លីដ៍រ៉ាំរ៉ៃស្មុគស្មាញអូសបន្លាយជាច្រើនឆ្នាំរបស់លោកស្រី សុខ ហ៊ាង និងពលរដ្ឋមួយចំនួនដែលស្ថិតនៅក្នុងខណ្ឌឫស្សីកែវជាសេនានិយោមួយ ដែលភាគីពាក់ព័ន្ធបានបង្ហាញនូវការបកស្រាយក្នុងពេលនេះ
គេហទំព័រ CRN (www.k-crnnews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!
អាស័យដ្ឋានអង្គភាពស្ថិតនៅផ្លូវលំ ក្នុងភូមិដេីមគ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល សូមអរគុណ...!

បញ្ហាវិវាទដីធ្លីដ៍រ៉ាំរ៉ៃស្មុគស្មាញអូសបន្លាយជាច្រើនឆ្នាំរបស់លោកស្រី សុខ ហ៊ាង និងពលរដ្ឋមួយចំនួនដែលស្ថិតនៅក្នុងខណ្ឌឫស្សីកែវជាសេនានិយោមួយ ដែលភាគីពាក់ព័ន្ធបានបង្ហាញនូវការបកស្រាយក្នុងពេលនេះ

ខណ្ឌឫស្សីកែវ : បើយោងតាមការទទួលព័ត៌មានចេញពីប្រភពដែលបានផ្ដល់មកអង្គភាពសារព័ត៌មានរបស់យើង បានបញ្ជាក់ជុំវិញរឿងបញ្ហាដែលកើតឡើងនៅក្នុងភូមិសាស្ត្រស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ឬស្សីកែវ ដែលជាករណីនៃរឿងវិវាទដីធ្លីមួយដើម្បីជម្រាបដំណឹងជូនដល់សាធារណៈជន ក៏ដូចជារាជរដ្ឋាភិបាលបានដឹងអំពីបញ្ហាដែលបានកើតឡើង និងកំពុងតែកើតឡើងនៅក្នុងភូមិសាស្ត្រ ផ្លូវលេខ៥៩៨ សង្កាត់ គីឡូម៉ែត្រលេខ៦  ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

កន្លងមកកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៥ ស្ថាប័នអង្គភាពព័ត៌មានមួយចំនួនធ្វើការចេញផ្សាយដើម្បីជម្រាបជូនដំណឹងគោរពចំពោះថ្នាក់ដឹកនាំប្ដីរាជរដ្ឋាភិបាលដែលមានបន្ទុកកិច្ចការងារដោះស្រាយទំនាស់ដីធ្លីនៃស្ថាប័នអង្គភាពពាក់ព័ន្ធថ្នាក់ជាតិទាំងអស់ ព្រមទាំងសាលារាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌឫស្សីកែវដើម្បីឲ្យជ្រាបអំពីបញ្ហាដែលកើតឡើងរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។

បើយោងតាមការលើកឡើងរបស់លោកស្រី សុខ ហ៊ាង ដែលអះអាងថាគាត់បានកាន់កាប់លើដីលំនៅឋានស្ថិតនៅក្នុងផ្លូវលេខ៥៩៨ ភូមិបឹងឈូកសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ  រាជធានីភ្នំពេញ មានរយះពេលប្រមាណជាង២០ឆ្នាំរួចមកហើយ តែថ្មីៗនេះក៏មានការផ្តល់ដំណឹងចេញដោយរដ្ឋបាលខណ្ឌឫស្សីកែវមកថា ដីធ្លីរបស់គាត់នៅទីតាំងខាងលើមានការពាក់ព័ន្ធទៅនិងឈ្មោះបុគ្គល លូ ធី ដែលមាននៅក្នុងប័ណ្ណកាន់កាប់លេខ នោះផងដែរ!

សម្រាប់ការចេញផ្សាយដើម្បីជាការជម្រាបដំណឹងជូនដល់ថ្នាក់ដឹកនាំ ពិសេសរដ្ឋបាលខណ្ឌឫស្សីកែវ ការឆ្លើយតបជម្រាបដំណឹងមកសាធារណះជន និងបណ្ដាញផ្សព្វផ្សាយសារព័ត៌មានដែលធ្វើការចេកផ្សាយនោះផងដែរលោក ជិន ប៊ុនធឿន អភិបាលនៃគណៈភិបាលដែលទើបតែកាន់តួនាទីជាអភិបាលខណ្ឌឫស្សីកែវ លោកក៏បានធ្វើការឆ្លើយតបដោយបញ្ជាក់តាមរយះផេកផ្លូវការរបស់លោកថា :


ថ្ងៃទី៨​ កក្កដា​ ២០២៥​ ៖​ រដ្ឋបាលខណ្ឌឫស្សីកែវ​ បន្ទាប់ពីបានឃេីញកិច្ចសម្ភាស​ ជាមួយអ្នកសារព័តមាន​ CRN News នាព្រឹកថ្ងៃអង្គារ៍​ ទី៨​ ខែកក្កដា​ ឆ្នាំ២០២៥​ នេះ​ ពាក់ព័ន្ធករណីវិវាទដីធ្លីរបស់លោកស្រី​ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ ដោយលោកស្រីបានព្យាយាមពន្យល់បំភ្លឺទៅមហាជនតាមរយៈប្រព័ន្ធផ្សព្វផ្សាយដោយសំអាងហេតុផលភាគីខ្លួនឯងតែម្ខាង។ 

ក្នុងនាមរដ្ឋបាលខណ្ឌឫស្សីកែវ​ ខ្ញុំមានជំហ៊ដោះស្រាយបញ្ហាជូនប្រជាជនដោយតម្លាភាព​ យុត្តិធម៌​ ផ្អែកលេីច្បាប់​ លិខិតបទដ្ឋានគតិយុត្ត​ និងឯកសារពាក់ព័ន្ធនានារបស់គូវិវាទ។ 

រដ្ឋបាលខណ្ឌឫស្សីកែវ​ មានកិត្តិយសសូមភ្ជាប់ជូនខ្លឹមសារករណីវិវាទដីធ្លីដ៏រាំរ៉ៃស្មុគស្មាញអូសបន្លាយជាច្រេីនឆ្នាំរបស់ឈ្មោះ​ សុខ​ ហ៊ាង​ តំណាងឪពុក​ សុខ​ ទ្រី​ (ស្លាប់) ជាមួយឈ្មោះ​លូ​ ធី​ ។ 

រដ្ឋបាលខណ្ឌស្នេីយ៉ាងទទូចជូនចំពោះ​ អ្នកសារព័តមាន​ កុំធ្វេីការវិនិច្ឆ័យ​ក្នុងខណះដែលមិនទាន់ទទួលបានប្រភពព័តមានគ្រប់ជ្រុងជ្រោយ​ ដែលអាចធ្វេីអោយមហាជនមានការយល់ច្រឡំ​ អំពីចំណាត់ការដោះស្រាយបញ្ហារបស់អាជ្ញាធរខណ្ឌ​ និងប៉ះពាល់កិត្តិយសមន្ត្រីរាជការ។ បន្ទាប់ពីមានការលើកឡើងរបស់រដ្ឋបាលខណ្ឌឫស្សីកែវកន្លងមកនោះ នាព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី សុខ ហ៊ាង បានស្នើសុំអញ្ជើញអ្នកសារព័ត៌មានមួយចំនួនសុំធ្វើការបញ្ជាក់សារជាថ្មីជាលើកទី២ដើម្បីជម្រាបដំណឹងនេះជូនចំពោះថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ ពិសេសរដ្ឋបាលខណ្ឌ ឬស្សីកែវ ឲ្យអោយលោកបានជ្រាប និងស៊ីជម្រៅអំពីរឿងរ៉ាវនេះបន្ថែមតទៅទៀត។

ដោយឡែកសម្រាប់អង្គភាពសារព័ត៌មានរបស់យើងទាំងអស់ក៏បានជម្រាបដំណឹងជូនដល់លោក ជិន ប៊ុនធឿន នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នេះផងដែរ ដើម្បីឱ្យលោកបានដឹងអំពីការផ្ដល់ដំណឹងពីប្រជាពលរដ្ឋដែលស្នើសុំមានការបកស្រាយ លោកបានបញ្ជាក់មកយ៉ាងខ្លីថាជុំវិញការថតផ្សព្វផ្សាយព័ត៌មានគឺជាសិទ្ធិរបស់អ្នកសារព័ត៌មាន ហើយកន្លងមកអ្នកព័ត៌មានក៏បានដឹងអំពីការពន្យល់របស់លោកផងដែរ។

ដោយឡែក លោក លូ ធី ដែលជាភាគីពាក់ព័ន្ធលើករណីរឿងវិវាទដីធ្លីស្ថិតនៅក្នុងភូមិសាស្ត្រខាងលើនេះ ស្ថាប័នអង្គភាពសារព័ត៌មានរបស់យើងមិនអាចធ្វើសុំការបំភ្លឺបាននៅឡើយនោះទេ ហើយមិនដឹងថាលោកនៅទីណាដោយគ្មានលេខទូរសព្ទទំនាក់ទំនង។

សម្រាប់អង្គភាពសារព័ត៌មានរបស់យើងទាំងអស់កុំបញ្ជាក់ម្តងហើយម្ដងទៀតថា ជុំវិញការលើកឡើងរបស់លោកស្រី សុខហ៊ាង អង្គភាពរបស់យើងទាំងអស់មិនធ្វើការងារណាដែលជាការទទួលកម្មភាពជាការញុះញង់វឹកវរដល់សង្គមជាតិណានោះទេ ហើយរឹតតែមិនស្ថិតក្រោមរឿងនយោបាយណាមួយនោះដែរ គោលបំណងបណ្តាញផ្សព្វផ្សាយរបស់យើងគឺយើងចូលរួមជាមួយការងារដឹកនាំអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន  ប្រធានព្រឹទ្ធសភា ក្នុងការដឹកនាំជាតិហើយសម្តេចតែងតែយកចិត្តទុកដាក់លើវិស័យព័ត៌មាន កន្លងមកលោកតែងធ្លាប់មានប្រសាសន៍ជូនដល់អ្នកសារព័ត៌មានថា (កុំបំពានសិទ្ធិឋអ្នកដ៏ទៃ កុំបំភ្លៃការពិត ) អ្វីដែលពិសេសនោះទៀតគឺក្រោមរជ្ជកាលថ្មីនិងជាយុទ្ធសាស្ត្ររបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់មានប្រសាសន៍ជូនដល់អ្នកសារព័ត៌មាន

ដោយមានការគាំទ្រអ្នកសារព័ត៌មានជានិច្ចគឺជាអំណាចទី៤ មានន័យថាជាកញ្ចក់ឆ្លុះបញ្ចាំងការពិតជូនដល់សង្គមជាតិដែលមិនអាចខ្វះបាន។

ប្រិយមិត្តលោកអ្នកនាងជាទីមេត្រីដើម្បីជម្រាបដំណឹងនេះជូនទៅដល់ថ្នាក់ដឹកនាំពាក់ព័ន្ធក៏ដូចជារដ្ឋបាលខណ្ឌឫស្សីកែវស្ដីអំពីការស្នើសុំបកស្រាយបន្ថែមជាលើកទី២ លោកស្រី សុខ ហ៊ាង បានបញ្ជាក់ចំពោះមុខអ្នកសារព័ត៌មានមួយចំនួនដោយមានន័យ និងខ្លឹមសារទាំងស្រុងដូចតទៅ:










Previous Post Next Post